សហគមន៍ OpenOffice.org, ដែលទទួលខុសត្រូវអភិវឌ្ឍផលិតផលនេះ, សូមអញ្ជើញអ្នកចូលរួមជាសមាជិកសហគមន៍ ។ ជាអ្នកប្រើថ្មី អ្នកអាចពិនិត្យមើលតំបន់បណ្តាញ OpenOffice.org ដែលមានព័ត៌មានជំនួយ សម្រាប់អ្នកប្រើ នៅ
តម្រូវការប្រព័ន្ធ ៖
មានតែគ្រាប់ចុចផ្លូវកាត់ (ការបន្សំគ្រាប់ចុច) ដែលមិនត្រូវបានប្រើដោយប្រព័ន្ធប្រតិបត្តិការ អាចត្រូវបានប្រើក្នុង OpenOffice.org ។ បើការបន្សំគ្រាប់ចុចក្នុង OpenOffice.org មិនធ្វើការដូចដែលបានពណ៌នាក្នុងជំនួយ OpenOffice.org ពិនិត្យបើផ្លូវកាត់នោះត្រូវបានប្រើរួចរាល់ដោយប្រព័ន្ធប្រតិបត្តិការ ។ ដើម្បីកែតម្រូវការប៉ះទង្គិចនោះ អ្នកអាចផ្លាស់ប្ដូរគ្រាប់ចុចដែលផ្ដល់តម្លៃដោយប្រព័ន្ធប្រតិបត្តិការរបស់អ្នក ។ ដូចគ្នានេះដែរ អ្នកអាចផ្លាស់ប្ដូរការផ្ដល់តម្លៃគ្រាប់ចុចណាមួយក្នុង OpenOffice.org ។ សម្រាប់ព័ត៌មានបន្ថែមលើប្រធានបទនេះ យោងទៅជំនួយ OpenOffice.org ឬឯកសារជំនួយនៃប្រព័ន្ធប្រតិបត្តិការរបស់អ្នក ។
ក្នុងការកំណត់លំនាំដើម ឯកសារដែលចាក់សោត្រូវបានបើកក្នុង OpenOffice.org ។ ដើម្បីធ្វើឲ្យវាអសកម្ម អ្នកត្រូវតែកំនត់អថេរបរិស្ថានសមរម្យ SAL_ENABLE_FILE_LOCKING=0 និងនាំចេញ export SAL_ENABLE_FILE_LOCKING ។ ធាតុទាំងនេះមានរួចហើយក្នុងសំណុំបែបបទដែលបើកក្នុងឯកសារស្គ្រីប soffice ។
ការព្រមាន ៖ ឯកសារចាក់សោឯកសារដែលធ្វើឲ្យសកម្មអាចបង្កបញ្ហាជាមួយ Solaris ២.៥.១ និង ២.៧ ដែលប្រើក្នុងទំនាក់ទំនងជាមួយ Linux NFS ២.០ ។ បើបរិស្ថានប្រព័ន្ធរបស់អ្នកមានប៉ារ៉ាមែត្រទាំងនេះ យើងផ្ដល់អនុសាសន៍ជាចម្បងថា អ្នកគួរចៀសវៀងប្រើលក្ខណៈពិសេសដែលចាក់សោឯកសារ ។ មិនដូច្នេះទេ OpenOffice.org នឹងឈប់ពេលអ្នកព្យាយាមបើកឯកសារពីថតដែលបានម៉ោន NFS ពីកុំព្យូទ័រលីនុច ។
សូមចំណាយពេលបន្តិចបន្តួចក្នុងការបំពេញដំណើរការចុះឈ្មោះផលិតផលអប្បបរមា ពេលអ្នកដំឡើងផ្នែកទន់ ។ ខណៈពេលការចុះឈ្មោះគឺជាជម្រើស យើងលើកទឹកចិត្តអ្នកឲ្យចុះឈ្មោះ ដោយហេតុថាព័ត៌មាននេះអាចឲ្យសហគមន៍ធ្វើឲ្យផ្នែកទន់កាន់តែប្រសើរឡើង និងអាចដោះស្រាយបញ្ហាអ្នកប្រើដោយផ្ទាល់ ។ តាមរយៈគោលការណ៍ភាពឯកជន សហគមន៍ OpenOffice.org ប្រុងប្រយ័ត្នជាមុនគ្រប់វេលា ដើម្បីការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ។ បើអ្នកមិនបានចុះឈ្មោះក្នុងពេលដំឡើងទេ អ្នកអាចត្រឡប់មកវិញ និងចុះឈ្មោះគ្រប់ពេល នៅhttp://www.openoffice.org/welcome/registration20.html
ក៏មានការស្ទង់មតិអ្នកប្រើដែលមានទីតាំងលើបណ្តាញផងដែរ ដែលយើងជំរុញឲ្យអ្នកបំពេញ ។ លទ្ធផលនៃការស្ទង់មតិអ្នកប្រើនឹងជួយ OpenOffice.org អភិវឌ្ឍកាន់តែលឿនក្នុងការកំណត់ខ្នាតគំរូថ្មី សម្រាប់បង្កើតឈុតការិយាល័យជំនាន់ក្រោយ ។ តាមរយៈគោលនយោបាយឯកជន សហគមន៍ OpenOffice.org បានប្រុងប្រយ័ត្នជាមុន ដើម្បីការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ។
សម្រាប់ជំនួយអំពីឈុតការិយាល័យ OpenOffice.org 2.4 សូមមើលបណ្ណសារដើម្បីរកសំណួរដែលបានឆ្លើយរួចហើយលើបញ្ជីសំបុត្ររួម 'users@openoffice.org' នៅ http://www.openoffice.org/mail_list.html។ ជាជម្រើស អ្នកអាចផ្ញើសំណួររបស់អ្នកទៅកាន់ users@openoffice.org ។ សូមចងចាំថា ត្រូវជាវបញ្ជី ដើម្បីទទួលការឆ្លើយតបតាមរយៈអ៊ីមែល ។
ពិនិត្យមើលផ្នែក FAQ ដែលត្រូវបានដាក់នៅទីនេះ http://user-faq.openoffice.org/។
តំបន់បណ្តាញរបស់ OpenOffice.org បានបង្ហោះ IssueZilla យន្តការរបស់យើងសម្រាប់រាយការណ៍ តាមដាន និងដោះស្រាយកំហុស និងបញ្ហាផ្សេងៗ ។ យើងសូមលើកទឹកចិត្តដល់អ្នកប្រើទាំងអស់ឲ្យទទួលយក និងស្វាគមន៍ក្នុងការរាយការណ៍អំពីបញ្ហាដែលបានកើតឡើងលើវេទិកាពិសេសរបស់អ្នក ។ របាយការណ៍អំពីបញ្ហាកំហុសផ្សេងៗ គឺជាចែកចាយដ៏សំខាន់បំផុត ដែលសហគមន៍អ្នកប្រើអាចជួយអភិវឌ្ឍ និងពង្រឹងឈុតកម្មវិធីនេះ ។
សហគមន៍ OpenOffice.org នឹងទទួលបានផលប្រយោជន៍យ៉ាងច្រើន ព¸ការចូលរួមយ៉ាងសកម្មរបស់អ្នក ក្នុងការអភិវឌ្ឍន៍គម្រោង បើកទូលាយកូដ ដ៏សំខាន់នេះ ។
ជាអ្នកប្រើម្នាក់ អ្នកគឺជាផ្នែកដ៏មានតម្លៃនៃដំណើរការអភិវឌ្ឍន៍ឈុតកម្មវិធីនេះរួចជាស្រេច ហើយយើងសូមលើកទឹកចិត្តអ្នកឲ្យចូលរួមកាន់តែសកម្ម ជាមួយទស្សនៈជាអ្នកចែកចាយរយៈពេលវែងក្នុងសហគមន៍ ។ សូមចូលរួម និងពិនិត្យមើលទំព័រអ្នកប្រើនៅ ៖http://www.openoffice.org
យើងសង្ឃឹមថាអ្នករីករាយជាមួយ OpenOffice.org 2.4 ថ្មី និងចូលរួមជាមួយពួកយើងលើបណ្ដាញ ។
សហគមន៍ OpenOffice.org
រក្សាសិទ្ធិមួយផ្នែកឆ្នាំ 1998 1999 James Clark ។ រក្សាសិទ្ធិមួយផ្នែកឆ្នាំ 1996 1998 សហប្រតិបត្តិការណ៍ទំនាក់ទំនង Netscape ។